ខេត្តព្រះវិហារ៖នៅព្រឹកថ្ងែទី៦ ខែមីនា ឆ្នាំ ២០១៩ នេះនៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ បានរៀប ចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត និងមានការចូលរួមពី ឯកឧត្ត លោក ជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំទាំងបី និងមន្ត្រីរាជការជាច្រើនផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះវិហារ
