ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរ ទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»


ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីអបអរសាទរ ទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាជានារីជាច្រើនរូបទៀតផងដែរ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានលើកឡើងថា ស្ថានភាពក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ មានចំនួនសរុប១៣,២៤១រូប ស្ត្រី៣,៣០០រូប។

ក្នុងនោះរួមមាន មន្ត្រីរាជការស៊ីវិល៖ ថ្នាក់ជាតិ មាន៩៩១រូប ស្តី២២៧រូប ស្មើនឹង២២.៩%, ថ្នាក់ក្រោមជាតិ មាន៩,៣៣៥រូប ស្តី២,៦៨២រូប ស្មើនឹង២៨.៧% (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ពី ០.៦%)។

មន្ត្រីពន្ធនាគារ៖ ថ្នាក់ជាតិ មាន១,១៨៣រូប ស្រ្តី១៨៥រូប ស្មើនឹង១៥.៦៤% ក្នុងនោះ ថ្នាក់ក្រោមជាតិ មាន១,៧៣២រូប ស្រ្តី២០៦រូប ស្មើនឹង១១.៩០% (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ត្រី២៧%)។

បញ្ចូលក្របខណ្ឌថ្មី (ទាំងមន្ត្រីរាជការស៊ីវិល និងពន្ធនាគារ) សរុបចំនួន៤៩៧រូប ស្ដី១១៦រូប និងសម្រេចតែងតាំងប្រគល់ភារកិច្ច ផ្ទេរភារកិច្ច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១,៥២រូប ស្រ្តី២៧៣រូបក្នុងនោះ ថ្នាក់ជាតិ មាន២៥៦រូប ស្ត្រី៦៤រូប។

លោកជំទាវបានបន្ដថា ស្ថានភាពក្របខណ្ឌមន្ត្រីនគរបាលជាតិ មានចំនួនសរុប៥៨,១៨៣រូប ស្រ្តីមាន៤,៣២៩រូប ស្មើនឹង ៧.៤% ក្នុងនោះមន្ត្រីនគរបាលជាតិ ថ្នាក់ជាតិ ស្ដ្រី១,៥០២រូប លើ១៨,៤៩៩ ស្មើនឹង៨.១១% និងថ្នាក់ក្រោមជាតិ ស្ដ្រី២.៨២៧រូប លើ៣៩,៦៨៤រូបស្មើនឹង៧.១២%
(ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ត្រី ១០.០៧%)។

ក្របខណ្ឌមន្ត្រីនគរបាលថ្មី ស្ដ្រី៤៥៧រូប លើ២,៣២៩រូប ក្នុងនោះ ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង សរុប៧,១០៩រូប ក្នុងនោះស្រ្តីមាន ៤០៣រូប នៅថ្នាក់ជាតិ ២២៣រូប លើ៣,៦២៦រូប និងតម្លើងឋានន្តរសក្តិ ចំនួន១៦,៨៧៩រូប សើ៩៨៤រូប ថ្នាក់ជាតិស្ត្រី៣៤៨រូប លើ ៥,៦៧២រូប៕