ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ ស្តីពីការសាងសង់ និងជុសជុលលំនៅឋានជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំ នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៩ ។