រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩


ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៩ នេះ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តម សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងមានការចូលរួមពី សំណាក់ឯកឧត្តម ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម សួស យ៉ារ៉ា តំណាង រាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្ត​ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំបានមានផ្តាំផ្ញើដល់អង្គសន្និបាត៖
1-ត្រូវខិតខំបំពេញការងារដោយយកចិត្តទុកដាក់
2-ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាននៅមូលដ្ឋានអោយកាន់តែមានប្រសិទ្ធ ភាពខ្ពស់។
3-ត្រូវមានការទទួលខុសត្រូវចំពោះការងារ
4-ត្រូវជម្រុញសមាជិក សមាជិកា ក្រុមប្រឹក្សា អោយបំពេញការងាររហូតដល់បោះឆ្នោតហើយ ក្រុមប្រឹក្សាអាណត្តិថ្មី
5-ត្រូវលើកកម្ពស់ការផ្តល់សេវាតាមច្រកចេញតែមួយជូនប្រជាពលរដ្ឋ និងធ្វើការតាមដានថាសេវាទាំងនេះអនុវត្តបានល្អប្រសើរ
6-ត្រូវពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាអោយបានកាន់តែប្រសើរ
-ត្រូវរបាយការណ៍អំពីការដោះស្រាយបញ្ហាប្រឈម ទៅក្រសួង និងត្រូវព្យាយាមក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងដោះប្រកបដោយតម្លាភាព
7-ត្រូវអប់រំប្រជាពលរដ្ឋអំពីប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ ព្រោះរដូវប្រាំងនេះនិងអូសបន្លាយរយៈពេលយូរ។

បន្ទាប់មកឯកឧត្តមប្រធានគណៈអធិបតីបានអញ្ជើញជាកិត្តិយសផ្តល់ប័ណ្ណសរសើរដល់ឃុំ សង្កាត់ទាំង៥១ និងបំពាក់គ្រឿងឥស្សរយសជូនដល់មន្ត្រីផងដែរ។