ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៧ ព្រឹក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទាត់នារី នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលទើបនឹងវិលត្រឡប់មកពីចូលរួមការប្រកួតកីឡាជាតិលើកទី១ នៅរាជធានីភ្នំពេញ ហើយទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស (មេដាយប្រាក់) ផ្នែកកីឡាបាល់ទាត់នារី ។ ក្នុងឱកាសនោះ សម្ដេចបានឧបត្ថម្ភលើកទឹកចិត្តដល់គ្រូបង្វឹក ចំនួន៤នាក់ ដែលម្នាក់ៗទទួលបាន ១៥ម៉ឺន រៀល និងកីឡាការីនី ចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល៕
សម្ដេច សាយ ឈុំ ជួបជាមួយក្រុមកីឡាបាល់ទាត់នារី
