ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមជាមួយសហការី ជាសមាជិក សមាជិកាព្រឹទ្ធសភា ជារដ្ឋមន្រ្តី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំខេត្ត … ប្រមាណ១៥០នាក់ បានជួបជុំដើម្បីលែងកូនត្រីក្នុងអូរធម្មជាតិ នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបសុទិដ្ឋិនិយម… ដោយរំពឹងថា កូនត្រីទាំងនេះ ពិតជានឹងបាន ធំធាត់នៅពេលខាងមុខ ហើយរួមចំណែកសម្រាប់ជាអាហារដល់ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានជិតៗនេះ។
សម្ដេច សាយ ឈុំ ព្រមទាំងសហការីបានលែងកូនត្រីក្នុងអូរធម្មជាតិ
