ព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបជាមួយលោកមេឃុំ និងគណៈកម្មាការទ្រទ្រង់កសាងភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីស្ដាប់របាយការណ៍ និងរួមចំណែកជួយដោះស្រាយការលំបាករបស់ប្រជាជនក្នុងភូមិ ។
តាមរបាការណ៍ លោកមេភូមិបានឲ្យដឹងថា បច្ចុប្បន្នភូមិកំពុងតែធ្វើផ្លូវក្នុងភូមិ១ខ្សែប្រវែង ១ ៣៥០ ម៉ែត្រ ដែលបានរួចរាល់មួយចំនួនហើយ និងនៅខ្វះថវិកា ១០៥០ដុល្លារ ទៀតសម្រាប់បង្ហើយការងារ ។ ចំពោះចំណែកដែលនៅខ្វះ ១ ០៥០ ដុល្លារនេះ សម្ដេចបានជូនដោយផ្ទាល់ដៃដល់គណៈកម្មការភូមិ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាជន។
សម្ដេច សាយ ឈុំ ជួបជាមួយមេឃុំ និងគណៈកម្មការទ្រទ្រង់កសាងភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល
