ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ មុនម៉ោងការងាររដ្ឋបាល ព្រមទាំងបានផ្តល់ស្បៀងផ្ទាល់ដៃ ដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រដាច់ពេលពិតប្រាកដ នៅសាលាខេត្តពោធិ៍សាត់។ ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់ ជាពិសេសពិនិត្យយន្តការដែលបានដាក់ចេញកន្លងមក ទៅលើការស្ថាបនាដំបូលផ្សារ ដែលបានសង់រួច និងបន្តសាងសង់ តាមសំណូមពរបន្តជាជំហ៊ានៗ។