ឯកឧត្តម អ៊ី ឈាន បានសម្តែងក្តីរីករាយជាមួយកូនក្មួយ និងចៅៗសិស្សានុសិស្សទាំងអស់ នាសម័យបច្ចុប្បន្ន ដោយមានសាលារៀនគ្រប់គ្រាន់ និងគ្រប់ទីកន្លែង បានសិក្សារៀនសូត្រ ក្រោមដំបូលសុខសន្តិភាព វឌ្ឍនភាព និងភាពសុខដុម ។
ក្នុងឱកាសឯកឧត្តមអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៦-២០១៧ នាវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាល និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ សរុបប្រមាណ ២,៣០០នាក់ ។
ក្នុងឱកាសនោះឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសវត្តមានសម្តេចក្នុងទឹកដីខេត្តប៉ៃលិន នាពេលថ្មីៗនេះ ដោយសម្តេចបានផ្តល់អគារសិក្សា ការិយាល័យ ជាច្រើនខ្នងបន្ថែមទៀត សម្រាប់ជាហេដ្ឋរច្ចនាសម្ព័ន្ធអភិវឌ្ឍនខេត្ត ឲ្យកាន់តែរីកចម្រើន ពិសេសវិស័យអប់រំ ។