ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយ ការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីធ្លារោងចក្រក្នុងភូមិសាស្ត្រ ខេត្តកណ្តាល


ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីធ្លារោងចក្រក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ។ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួុងបរិស្ថាន និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល និងបានការចូលរួមប្រជុំពីសំណាក់ លោក អភិបាលស្រុក អភិបាលរងស្រុក បងប្អូនជានិយោជក់ នៅតាមបណ្តារោងចក្រក្នុងភូមិសាស្ត្រខេត្តកណ្តាលសរុបជាង 200នាក់៕