ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនាឆ្នាំ២០១៩ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំង ឯកឧត្តម ស្បោង សារ៉ាត ប្រធាន ក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទស្តីពី”លើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស” ។ ក្នុងឱកាសនេះដែរ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ ជុំវិញខេត្ត និងកងកម្លាំងទាំងបី អភិបាលក្រុង/ស្រុក និងជាពិសេសមន្ត្រីរាជការជាស្ត្រី។
ឯកឧត្តម ជា សុមេធី និងលោកជំទាវ ព្រមទាំង ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៩
