ថ្ងៃចន្ទ ៦កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប មានបេីកកិច្ចប្រជុំពិភាក្សាការងារវាងថ្នាក់ដឹកនាំខេត្តសៀមរាប ជាមួយប្រតិភូស្ថានទូត នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម អូ នាក់យ៉ុង (OH NAKYOUNG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី តំណាងក្រសួងទេសចរណ៍ អាជ្ញាធរអប្សរា យោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងសៀមរាប អង្គភាពនគរបាលទេសចេរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អាកាសយានដ្ឋានអន្តរជាតិសៀមរាប រដ្ឋបាលក្រុង មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរសុខាភិបាល អគ្គិសនីសៀមរាប នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត និងប្រតិភូអមដំណេីរ សរុបចំនួន ៣០នាក់។
គោលបំណង នៃកិច្ចប្រជុំពិភាក្សាការងានេះ គឺដេីម្បីរៀបចំផែនការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម រៀបចំសម្រួលចរាចរណ៍ឲ្យមានសុវត្ថិភាពគ្រប់ទីកន្លែង និងរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណេីរ ជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ ដែលនឹងអញ្ជេីញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា និងខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម មូន ចេអុីន (MOON JAE -IN) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ នាពាក់កណ្ដាលខែមីនាខាងមុខនេះ និងដេីម្បីពង្រឹងចំណងមិត្តភាពល្អ កិច្ចសហការល្អ រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ៕