ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឪពុកម្តាយ និងអាណាព្យាបាលសិស្ស នៃសាលាបឋមសិក្សា ទួលព្រះឃ្លាំង និងមត្តេយ្យសហគមន៍ ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦
ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងសហការី បាននាំយកសម្ភារៈសិក្សា សម្លៀកបំពាក់សិស្ស នំចំណី និងថវិកាចែកដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៥៤នាក់ផងដែរ។