ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងារបានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយព្រះសង្ឈ យុវជន សមាគមពលករ ស្រ្តីរៀបការមានស្វាមីនៅកូរ៉េ និងនិសិ្សត នៅប្រទេសកូរ៉េ ដើម្បីស្តាប់ពីការលំបាក បញ្ហា និងសំណូមពររបស់ពួកគាត់ ដើម្បីពិគ្រោះយោបល់ និងរកដំណោះស្រាយមួយសមស្របជូនពួកគាត់។