នៅ ថ្ងៃ អង្គារ ០៧ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ខែ មីនា ឆ្នាំ ២០១៩ គណៈកម្មាធិការអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងនិងបៃលិន ដើម្បីពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការស្ថាបនា ០២ គម្រោង៖
-គម្រោងទី០១៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ ខ្សែ ប្រវែង ៧ ០០០ម ទទឹង ០៧ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខមួយចំនួន ០២ កន្លែង សាងសង់លូប្រអប់មុខបួនចំនួន ០១ កន្លែង និងសាងសង់លូមូលមុខមួយចំនួន ១០ កន្លែង ស្ថិតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
-គម្រោងទី០២៖ ការងារ ស្ថាបនាស្ពានបេតុង ០១កន្លែង ប្រវែង ៦០ម ទទឹង ៨ម ស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទទួលការអនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។
ឯកឧត្តម យឺន សូផល បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងនិងបៃលិន ដើម្បីពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការស្ថាបនា ០២ គម្រោង
