ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ​ជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖គណៈប្រតិភូ​នៃគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាទី៧ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក​ លោកស្រី ប្រធានមន្ទីរ កងកំលាំងទាំងបី និងសហការី ដើម្បីស្វែងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ និងជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យនានា ក្នុងបន្ទុក នាព្រឹកថ្ងៃ ពុធ ៨ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះវិហារ។