នាយកដ្ឋានវិស្វកម្មបានចុះពិនិត្យ ការងារស្តារ ប្រឡាយមេមួយស្ថិតនៅ ស្រុកអង្គរជ័យ ខេត្តកំពត


រសៀលថៃ្ងអង្គារ ៧កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី១២ ខែមីនា ឆ្នាំ២០១៩ នាយកដ្ឋានវិស្វកម្មបានចុះពិនិត្យ ការងារស្តារ ប្រឡាយមេមួយស្ថិតនៅឃុំសំឡាញ និងឃុំចំបី ស្រុកអង្គរជ័យ ខេត្តកំពត ប្រឡាយទឹកនេះមានប្រភពទឹកមកពីទំនប់បឹងអង្គកែវ ។
ការងាររួមមាន :
– ប្រឡាយមេ ប្រវែង ៥០០០ម៉ែត្រ
– សាងសង់សំណង់ស្ទាក់ទឹក(ទ្វារ២) ចំនួន ៥ កន្លែង
– សាងសង់សំណង់លូមូលដោះទឹក(ទ្វារ១) ចំនួន០៥កន្លែង គិតមកដល់ពេលនេះ អនុវត្តបាន85ភាគរយ។ ក្រោយពេលជួសជុលរួចប្រឡាយនេះអាចស្រោចស្រពស្រូវរដូវវស្សាបានចំនួន ៩៥៦ហិចតា ស្រូវប្រាំង ៤៩ ហិចតា និងដំណាំរួមផ្សំ ១០ហិចតា អាចប្រើប្រាស់ក្នុងទឹកដីខេត្តកំពត ចំនួន ៤ភូមិ និងខេត្តតាកែវ ចំនួន០១ភូមិ។