សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកឧត្តម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសវនាការសម្តែងការគួរសម


ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដា្ឋននៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រេសិតពិសេសរបស់សភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជូបសម្ដែងការគួរសម។
ក្នុងអំឡុងពេលជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្រគល់ជូនសម្តេចប្រធាន
ព្រឹទ្ធសភានូវលិខិតរបស់ ឯកឧត្តម Nurlan Nigmatulin ប្រធានសភា នែសាធារណរដ្ឋកាហ្សាក់ស្ថានអញ្ជើញសម្ដេចប្រធានព្រឹទ្ធសភានិងគណៈប្រតិភូសភាកម្ពុជាទៅចូលរួមកិច្ចប្រជុំវេទិកាប្រធានសភាបណ្ដាប្រទេសតំបន់អ៊ីរ៉ុប-អាស៊ីលើកទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង Astana នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
-សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត និងផ្តាំផ្ញើការសួរសុខទុក្ខដោយក្តីរាប់អានជូនចំពោះឯ.ឧប្រធានសភា
កាហ្សាក់ស្ថាន។
-សម្តេចបានថ្លែងគាំទ្រសភាកាហ្សាក់ស្ថាន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើ នាពេលខាងមុខនេះ។
-សម្តេចបានជំរាបបន្ថែមទៀតថា ព្រឹទ្ធសភាកម្ពុជានឹងរៀបចំ គណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំនោះតាមការអញ្ជើញរបស់ឯកឧត្តមប្រធានសភាកាហ្សាក់ស្ថាន ។
-សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត នូវសុខភាពល្អ និងទទួលបាននូវជោគជ័យក្នុងបេសកកម្មការទូតឧត្តុងឧត្តមរបស់ឯកឧត្តម។