ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ និង ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ និង ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី របស់អគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ, តំណាងនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ, ប្រធានរតនាគាររាជធានី-ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានរតនាគារជាតិជាច្រើនរូប, នាថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩, អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។