ឯកឧត្តម កែវ រតនៈ ចុះហត្ថលេខាជាមួយអគ្គនាយកអគ្គិសនីឡាវ


ឯកឧត្តម កែវ រតនៈ ចុះហត្ថលេខាជាមួយអគ្គនាយកអគ្គិសនីឡាវទិញអគ្គិសនី ២០០មេហ្កាវ៉ាត់បន្ថែមពីឡាវនៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការក្នុងស្រុកដែលមានកំណើនយ៉ាងលឿនបំផុត។ វិធានការនេះគឺសម្រាប់ជាពិសេសក្នុងពេលកម្ពុជារង់ចាំការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០មេហ្កាវ៉ាត់នៅក្រុងព្រះសីហនុនៅឆ្នាំ២០២៤ និង រោងចក្រដើរដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។ បច្ចុប្បន្នក្រុមការងាររាជរដ្ឋាភិបាលកំពុងចរចាគម្រោងវារីអគ្គិសនី និងគម្រោងខ្សែបញ្ជូនថ្មីបន្ថែមទៀត ខណៈដែលអគ្គិសនីកម្ពុជាផ្ទាល់បានចរចាបង្កើនការបំពេញបន្ថែមពីប្រទេសថៃ និងវៀតណាម។