អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែមីនា


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែមីនា នៅសាលប្រជុំសាលាខេត្ត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន បានបន្តដោះស្រាយសំណូមពរ និងបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ បានជាច្រើនករណី នៅសាលប្រជុំដដែលផងដែរ៕