ឯកឧត្តម អ៊ុន​ ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្សថ្នាក់ខេត្ត ជំនាន់ទី១០


ខេត្តព្រះវិហារ៖នៅរសៀល​ថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សខេត្ត បានធ្វើពិធីបិទវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្សថ្នាក់ខេត្ត ជំនាន់ទី១០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៧ ខែ មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន​ ចាន់ដា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្តព្រះវិហារ​ និងឯកឧត្តម ឡុង​ សុវណ្ណ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ។

នៅក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់ វគ្គនាថ្ងៃនេះ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលទទួលបានពីការបូជាសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្ស ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានលះបង់គ្រប់យ៉ាងដើម្បីប្រទេសជាតិ និងប្រជាជន អោយមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដូចនេះក្នុងនាមមន្ត្រីបក្សត្រូវ៖
-ចូលរួមការពារអោយបានដាច់ខាតនូវសុខសន្តិភាព
-ចូលរួមវាយបកជាមួយជនអគតិ ដែលប៉ុនប៉ងធ្វើបដិវត្តពណ៌។
-ខិតខំធ្វើអំពើល្អ និងជួយដល់ប្រជាជនគ្រប់ពេលវេលា។