ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សខេត្ត បានធ្វើពិធីបិទវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្សថ្នាក់ខេត្ត ជំនាន់ទី១០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៧ ខែ មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ។
នៅក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់ វគ្គនាថ្ងៃនេះ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលទទួលបានពីការបូជាសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្ស ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានលះបង់គ្រប់យ៉ាងដើម្បីប្រទេសជាតិ និងប្រជាជន អោយមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដូចនេះក្នុងនាមមន្ត្រីបក្សត្រូវ៖
-ចូលរួមការពារអោយបានដាច់ខាតនូវសុខសន្តិភាព
-ចូលរួមវាយបកជាមួយជនអគតិ ដែលប៉ុនប៉ងធ្វើបដិវត្តពណ៌។
-ខិតខំធ្វើអំពើល្អ និងជួយដល់ប្រជាជនគ្រប់ពេលវេលា។