វេទិកា សាធារណ: ស្តីពី ការត្រួតពិនិត្យ និងការគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និង យុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤


ខេត្តកំពង់ស្ពឺ: ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាក្រុមកាងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបចំវេទិកា សាធារណ: ស្តីពី ការត្រួតពិនិត្យ និងការគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និង យុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា នៅវត្តសង្កែសាទប ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានប្រជាជនចូលរួមមកពី ៥ភូមិ ក្នុងឃុំសង្កែសាទប រួមជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ដើម្បីចូលរួមដោះស្រាយក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ និងទទួលសំណួរពរ ក្នុងកិច្ចការលើកទិសដៅអភិវឌ្ឍន៍បន្ត។