ស្វាយរៀង ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រកាសតែងតាំងមេគណ និងសហការី នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រឹកថ្ងៃទី០៨ ខែវិច្ឋិកា ឆ្នាំ២០១៦ ។
លោកជំទាវក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឈានទៅរកសុខសន្តិភាព និងមានការអិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។
ដោយឡែកនៅក្នុងវត្តជម្ពូព្រឹក្សានាពេលនេះក៏មានការតែងតាំង ១. ព្រះភិក្ខុ មុំ សយ ជាព្រះវង្សាបតីធម្មធារ ព្រះមេគណខេត្តស្វាយរៀង ២. ព្រះភិក្ខុ រស់ ឌី ជាបាឡាត់គម្ពីរធម្មសត្ថា ខេត្តស្វាយរៀង ៣. ព្រះភិក្ខុ ជុំ ចន្ថា ជាព្រះវិន័យធរគណ ខេត្តស្វាយរៀង និង ៤. ព្រះភិក្ខុ មុំ ឡី ជាព្រះធម្មធរគណ ខេត្តស្វាយរៀង ។ ការរៀបចំពិធីប្រកាសតែងតាំងនាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអាណាចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ហើយព្រះពុទ្ធសាសនា គឺជាសាសនាដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ ព្រះពុទ្ធសាសនាបានប្រមូលផ្ដុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមទាំងមូល និងបានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក៕
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រកាសតែងតាំងមេគណ និងសហការី នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
