ខ្ញុំព្រះករុណាខ្ញុំ សូមអរបអរសាទខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦) ដែលបានប្រារព្ឋធ្វើនៅវិមានឯករាជ្យមុននេះបន្តិច។
បើគ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតាអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេ កម្ពុជានឹងគ្មានឯករាជ្យឡើយ។ ប្រជារាស្រ្តទូទាំងប្រទេស សូមចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្រ្តដែលព្រះមហាក្សត្រកម្ពុជាបានលះបង់ដើម្បីប្រទេសជាតិយើងទាំងមូល។
ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេននិងជូនពរដល់ព្រះសង្ឃ និងបងប្អូនជនរួមជាតិទូទាំងប្រទេស ទទួលនូវពុទ្ឋពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈនៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏វិសេសវិសាលនេះ៕
សម្តេចតេជោ ហ៊ុន សែន អរបអរសាទខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦
