ភូមិចំនួន៦របស់ឃុំព្រាលត្រូវបានប្រកាសកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ


កំពង់ឆ្នាំងៈភូមិចំនួន៦ ស្ថិតនៅក្នុងឃុំបន្ទាយព្រាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានគណកម្មាធិការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង ធ្វើការប្រកាសកំណត់តំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ដែលបានធ្វើឡើង ក្រោមអធិបតីភភាពលោកលី សុភាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តនិង ជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៥៣៥នាក់ផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកលី សុភាបញ្ជាក់ថាៈ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មាន៥ដំណាក់កាលទី១ការ
កំណត់តំបន់ធ្វើការវិនិច្ឆ័យ ២.ការកំណត់ព្រំវាស់
វែងដើម្បីចុះបញ្ជីម្ចាស់ដី ៣.បិទផ្សាយជាសាធារណៈ ៤.សម្រេចលើឯកសារវិនិច្ឆ័យជូនអភិបាលខេត្ត ដើម្បីពិនិត្យក្បាលដីមិនមានទំនាស់ និង ៥.ចុះបញ្ជីចេញប័ណ្ណនិងចែកប័ណ្ណជូនម្ចាស់ដី។

លោក លី សុភាបានមានប្រសាសន៍បន្តថាៈ ដើម្បី
អោយដំណើរការនៃការចុះបញ្ជីដីធ្លី មានភាពរលូននោះ អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជា
ពលរដ្ឋជាម្ចាស់ដី ក្នុងការផ្តល់នូវទិន្ន័យក្បាលដីដែលពិតប្រាកដ ។ ការប្រកាសតំបន់វិនិច្ឆ័យនៅថ្ងៃនេះ គឺជាការប្រកាសជូនដំណឹងដល់ម្ចាស់ដីទាំងអស់ នៅក្នុងមូលដ្ឋាននេះ ដើម្បីរៀបចំឯកសារទាក់ទងទៅនឹងប្រវត្តិដី ដើម្បីត្រៀមលក្ខណៈធ្វើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ។ ការចុះបញ្ជីរដីជាលក្ខណប្រព័ន្ធ គឺដើម្បី ការបង្កើនសុវត្ថិភាពលើការកាន់កាប់ ប្រើប្រាស់ដីធ្លី និង សិទ្ធសិរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្ម
សិទិ្ធដែលទទួលបាន។

លោកលីសុភាបញ្ជាក់ថែមទៀតថាៈក្រោមការដឹក
នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទិ្ធសេរីភាព មានសិទិ្ធជាម្ចាស់លើការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងៗ រួមទាំងការគ្រប់គ្រងដីធ្លីជាដើម ។ ជាមួយនោះរាជរដ្ឋា
ភិបាលបានធ្វើកំណែទម្រង់ដីធ្លី ដែលធ្វើអោយប្រជាពលរដ្ឋមានសិទ្ធស្របច្បាប់និងកាត់បន្ថយទំនាស់ដីធ្លីផងដែរ ។