ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី បានអញ្ជើញកាត់ឬសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានបុណ្យ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ទីប្រឹក្សាសម្តេចក្រឡាហោម ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុក និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញកាត់ឬសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានបុណ្យ ស្ថិតនៅក្នុងភូមិ ដង្គៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។