ឯកឧត្តម ហេង ពិទូ បានអំពាវនាវ ដើម្បីសុខមាលភាពនិងបរិស្ថានសូមប្រជាពលរដ្ឋទាំងអស់ត្រូវវិចខ្ចប់ទុកដាក់សំរាមអោយបានល្អ


កំពង់ឆ្នាំងៈ ក្រោយថ្ងៃបុណ្យទន្លេចប់ឯកឧត្តមហេងពិទូ អភិបាលរងខេត្តនិងជាប្រធានស.ស.យ.កខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំសមាជិកសមាជិកាស.ស.យ.កខេត្ត សហការជាស្នងការដ្ឋាននគរបាលខេត្តចូលរួមលាងសំអាតនិងប្រមូលសំរាមនៅសួនតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង ។

ឯកឧត្តម ហេង ពិទូបានបញ្ជាក់អោយដឹងថាៈបុណ្យទន្លេលើកទី ៥ នៅខេត្តកំពង់ឆ្នាំង រយៈពេល ៣ ថ្ងៃមាន ប្រជាពលរដ្ឋចូលរួមមកលេងកំសាន្តប្រមាណជាង១លាននាក់ ហេតុដូច្នេះបានជាមានបញ្ហាសំរាមមានច្រើន។ .

ឯកឧត្ដម បានបញ្ជាក់ថាៈ ជាទិសដៅអាជ្ញាធរខេត្តនិងរៀបចំសោភ័ណភាពក្រុងកំពង់ឆ្នាំងបន្តទៀតដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាតថ្នាក់អាស៊ាន ដែលខេត្តកំពង់ឆ្នាំង បានចូលរួមប្រឡងទីក្រុងស្អាតថ្នាក់អាស៊ានជាមួយបណ្តាខេត្ត៥ទៀត ៕