សម្តេចភក្តី សាយ ឈុំអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរសង្កាត់ព្រែកកំពឹស


រសៀលថ្ងៃព្រហស្បត៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបអាជ្ញាធរ និងកងកម្លាំង (នៅសាលាសង្កាត់ព្រែកកំពឹស ) សាកសួរសុខទុក្ខ និងក្តាប់សភាពការណ៍ពីស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន(ជាពិសេស បញ្ហាសុខភាព បញ្ហាទឹកស្អាតប្រើប្រាស់ បញ្ហាភ្លើងអគ្គីសនី ។ល។ ) និងពីការងារប្រចាំថ្ងៃរបស់បងប្អូន ព្រមទាំងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកសុំការបញ្ជាក់លិខិតស្នាមផ្សេងៗនាឱកាសនោះផងដែរ ៕