រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារកំបូឌីយ៉ាណាមានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ពិនិត្យតាមដានស្ថានភាពនៃការអប់រំទូទាំងសកលលោក ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Anne LEMAISTRE តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធដ៏ទៃទៀតមកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១២០នាក់ ។
របាយការណ៍ពិនិត្យតាមដានស្ថានភាពនៃការអប់រំទូទាំងសកលលោក ឆ្នាំ២០១៦ របស់អង្គការ យូណេស្កូ បង្ហាញពីសក្ដានុពលនៃការអប់រំក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចឱ្យបានគោលដៅជាសកល ដែលទាំងអស់នេះមាននៅក្នុងរបៀបវារៈថ្មីនៃការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០ ។
ពិធីផ្សព្វផ្សាយរបាយការណ៍ពិនិត្យតាមដានស្ថានភាពនៃការអប់រំទូទាំងសកលលោក ឆ្នាំ២០១៦ ក្រោមប្រធានបទ "ការអប់រំសម្រាប់មនុស្ស និងផែនដី"
