អភិបាលស្រុកសៀមប៉ាង បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយការខ្វះខាតទឹកប្រើប្រាស់ នៅភូមិគិរីបាសលើ


ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩
លោក ផាន់ យុត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ដែលអមដំណើរដោយប្រធាន អនុប្រធានការិយាល័យំនាញជុំវិញស្រុក មេបញ្ជាការកងកម្លាំងទាំង៣ប្រភរទ កម្លាំងទាហានផ្នែកសឹករងស្រុក កម្លាំងទាហានកងអន្តរាគមន៍លេខ២៨៣និងក្រុមយុវជន សសយក បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយការខ្វះខាតទឹកប្រើប្រាស់ នៅភូមិគិរីបាសលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រមទាំងដឹកជញ្ជូនទឹកទៅចែកជូនដល់ពួកគាត់ផងដែរ។