កម្មវិធីពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន


ដូចសព្វមួយដង នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦នេះ ជាសប្តាហ៍ទី១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកជំទាវ បាន ស្រី មុំ អ៊ី ឈាន អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។
កម្មវិធីពិគ្រោះពិនិត្យ និងព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិថ្លៃនេះធ្វើឡើងមានចំនួន៦៣លើកមកហើយ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ដោយមានការឧបត្ថម្ភគាំទ្រ និងចំណាយថវិកាផ្ទាល់ពីលោកជំទាវ បាន ស្រីមុំ អ៊ី ឈាន ដោយបានជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចស្រុកមួយចំនួននៃខេត្តបាត់ដំបង សរុបប្រមាណជាង ២៥,០០០នាក់ ។
ក្នុងការរៀចំកម្មវិធីនេះឡើងលោកជំទាវអ្នកតំណាងរាស្រ្ត គឺធ្វើយ៉ាងណាលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការបង្ខិតសេវាសុខភាពឲ្យកាន់តែជិតប្រជាពលរដ្ឋ និងមានភាពងាយស្រួល ក្នុងការទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងជួយកាត់បន្ថយចំណាយ និងកសាងសេដ្ឋកិច្ចគ្រួសារ ក្នុងការអភិវឌ្ឍន៍សង្គមជាតិបានរីកចំរើនទៅមុខផងដែរ ។
6​​​​​​​​​     7
9    5
10     8
11    12
2      3