មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តរតនគិរីប្រារព្ធទិវាវប្បធម៌ជាតិ៣មីនាលើកទី២១ថ្ងៃទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទយុវជនដើម្បវប្បធម៌ជាតិ


នៅ​ព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរវប្បធម៌និងវិចិត្រ សិល្បះខេត្តរតនគិរីបានរៀបចំប្រារព្ធ ទិវាវប្បធម៌ជាតិ៣មីនាលើកទី២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ។ ពិធីនេះប្រព្រត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះនិងឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី។

ឯកឧត្តម ថង សាវុន មានប្រសាន៍ចាត់ទុកទិវាវប្បធម៌ជាតិ៣
មីនាគឺជាទិវាដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់រៀបចំឡើងធ្វើជារៀងរាល់ឆ្នាំ ស្របពេលដែលសមិទ្ធិផលជាច្រើនៃវិស័យវប្បធម៌ត្រូវបានកសាងឡើងក្នុងទឹកដីខេត្តរតនគិរិ។ទន្ទឹមនឹងនោះចលនាសិល្បះទស្សនីយ
ភាពក៏នៅតែបន្តរីកចម្រើនជាលំដាប់ ទទួលបានលទ្ធផលល្អ និងជោគជ័យគួរអោយមោទនៈ តាមរយះមហោស្រពសិល្បះយុវជនទូទាំងប្រទេសនៅឆ្នាំ២០១៨កន្លងទៅ ដោយក្រុម
សិល្បះយុវជនខេត្តរតនគិរិមានកិត្តិយសទទួលបានពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចំណាត់ថ្នាក់លើកទឹកចិត្តទូទាំងប្រទេស និងដោយឡែកឆ្នាំ២០១៩នេះ ក្រុមសិល្បះសាលាមធ្យមសិក្សាខេត្តរតនគិរី បានចូករួមមហោស្រពសិល្បះយុវ
ជនទូទាំងប្រទេសលើកទី៥ ទទួលបានលទ្ធផលល្អក្នុងការសម្តែងកើនឡើងជាងឆ្នាំកន្លងទៅ។

ឯកឧត្តម ថង សាវុន បានសម្តែងនូវមោទនៈភាពនូវការរីក
ចម្រើនវិស័យ សិល្បះ វប្បធម៌ ដែលខេត្តរតនគិរីសម្រេចបាននិងបានចាត់ទុកប្រធានបទ យុវជន ដើម្បីវប្បធម៌ជាតិ ក្នុងទិវាដ៏មានសារៈសំខាន់នេះ ជាការរំលឹក គុណូបការៈ និងស្នាដៃដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ទាំងរូបីយ៍ និងអរូបិយ៍ដ៏សម្បូបែបសម្រាប់យើងទាំងអស់គ្នា ដែលជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើនក្តីស្រឡាញ់ព្រមទាំងស្មារតីចូលរួមថែរក្សាការពារ លើក
តម្កើងសម្បត្តិវប្បធម៌ទាំងនេះអោយឋិតថេរគង់វង្ស។ ជា
ពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី បានស្គាល់តម្លៃពិតនៃវប្បធម៌ជាតិកាន់តែច្បាស់ និងមានស្មារតីមុតមាំថែមទៀតក្នុង ការរក្សាកេរ្ត៍ដំណែល វប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិយើង។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺក្នុងគោលបំណងសំខាន់ក្នុការបំផុសចលនាមហាជន និងប្រជាពលរដ្ឋទាំងអស់ ពិសេសយុវឱ្យចូលរួមគាំទ្ររួមគ្នាថែរក្សាការពារ និងលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងទំនៀម ទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងដោយផ្ទាល់ ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍នូវបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយនិរន្តរភាពស្របទៅ និងគោលដៅ « កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌» ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាយើងសម្បូរទៅ ដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដែលមានទាំងរូបីនិងអរូបី។ រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ដោយចាត់ ទុកវប្បធម៌ជាព្រលឹងជាតិ និងជាអត្ត
សញ្ញាណខ្មែរដែលមានតម្លៃមហាសាល ហើយសម្បត្តិ បេតិកភណ្ឌវប្បធម៌មួយចំនួនត្រូវបានដាក់បញ្ចូល ជាបេតិ
កភណ្ឌពិភពលោកនិងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាបាន និងកំពុងតែល្បីរន្ទឺសុស
សាយ លើឆាកជាតិនិងអន្តរជាតិ។

ឯកឧត្តម សំរាំង កំសាន្ត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្ដរជាតិ និងវិស័យឯកជននានា នៅក្នុងខេត្តរតនគិរីទាំងមូល មេត្តារួមគ្នាជំរុញលើក ទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេន មានការចូលរួមចេះស្រឡាញ់សិល្បៈវប្បធម៌ជាតិ ខ្លួននិងសុំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នេះជាទិវានៃការរម្លឹកដល់គុណូបការៈ របស់បុព្វ
ការីជន ដូនតាខ្មែរ គ្រប់ជំនាន់ ហើយទិវានេះ និងស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនយើង គ្រប់វ័យនិងគ្រប់រូប ប្រកប
ដោយស្មារតីស្នេហាជាតិ រួមគ្នារក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្តរ៍។
គួរបញ្ជាក់ថា ក្នុងទិវានេះក៏មានការសម្តែងសិល្បះ បែបទម្រង់សិល្បះខ្មែរ និង បែប ទម្រង់សិល្បះជនជាតិដើមភាគតិចផងដែរ៕