កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​ជាច្រើន​ជាមួយ​ចិន​ក្នុង​ដំណើរការ​ទស្សនកិច្ច​របស់តេជោ​នា​ពេល​ខាងមុខ


សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​លើក​ទី២​ នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​នៅ​ចុងខែ​មេសា​ខាងមុខនេះ​ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ សម្ដេច​នឹង​ជួប​ថ្នាក់ដឹកនាំ​កំ​ពូល​ៗរបស់​ចិន​ ដើម្បី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​ជាច្រើន​ផង​ដែរ​។

យោង​តាម​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​របស់​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ និង​កំណែទម្រង់​ចិន​ រវាង​ក្រសួង​រ៉ែ​ និង​ថាមពល​កាលពី​ថ្ងៃទី​ ២៥​ ខែមីនា​ ម្សិលមិញ​នេះ​ ​បាន​ពិនិត្យ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​សមត្ថភាព​ផលិត​រវាង​កម្ពុជា​ និង​ចិន​លើ​គម្រោង​ផែនការ​វិនិយោគ​ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​នៃ​ការយោគយល់​ កាលពី​ឆ្នាំ២០១៥​ និង២០១៦ កន្លងមក​ រួម​ជាមួយ​កិច្ចពិភាក្សា​លើ​សេចក្តី​ព្រាង​គម្រោង​ផែនការ​វិ​និ​យោ​គថ្មី​ៗដើម្បី​ចុះ​អនុស្សារ​ណៈ​នៃ​ការយោគយល់​ថ្មី​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ នា​ខែមេសា​ខាងមុខនេះ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កាលពី​ថ្ងៃ​ ២០​-២៣​ មករា​ ២០១៩​ កន្លងមក​នេះ​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​រយៈពេល៣ថ្ងៃ​ ជាលើកដំបូង​សម្រាប់​ឆ្នាំ​ ២០១៩​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ មានការ​ពិភាក្សា​ការងារ​ជាមួយ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ និង​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ ឃឺ​ឈាង​ ដើម្បី​ពង្រឹង​នូវ​ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុងនាម​ជា​ប្រទេស​ដៃ​គូ​យុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ និង​វិនិយោគ​ផ្សេង​ផង​ដែ​ឬ។

សម្តេច​តេជោ​ ហ៊ុន​សែន​ បាន​ចាត់ទុក​មិត្ត​ចិន​មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន​ និង​បាន​ជួយ​កម្ពុជា​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​ សម្តេច​តាម​កទល់​សព្វថ្ងៃ​នេះ​ និង​បាន​ជួយ​ជ្រោមជ្រែង​បាន​ធ្វើ​កម្ពុជា​ឱ្យ​ រីកចម្រើន​មកទល់​សព្វថ្ងៃ​៕