ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួនទៅចែកជូន នាយទាហាន នាយទាហារង និងពលទាហាន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង


ក្នុងនាមសម្ព័ន្ធមេត្រីភាព និងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនា ពេលខាងមុខនេះ រសៀលថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួនទៅចែកជូន នាយទាហាន នាយទាហារង និងពលទាហាននៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះ យោធភូមិភាគ៥ ស្ថិតនៅ ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៕