ឯកឧត្តមបណ្ឌិត អុិត សំហេង ជំនួបពិភាក្សាការងារជាមួយអង្គការ JITCO


នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណប្រតិភូ អញ្ជើញជួបពិភាក្សាការងារជាមួយអង្គការ JITCO ដោយពិភាក្សាលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមកទាក់ទងកម្មសិក្សាការីខ្មែរដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន​
និងទាក់ទងទៅនឹងច្បាប់ស្តីពី “ពលករជំនាញ” ដែលទៅធ្វើការនៅប្រទេសជប៉ុន​​ តាមរយះការផ្សព្វផ្សាយអំពីច្បាប់​ និងនីតិវិធីដល់ភ្នាក់ងារ​ទាំងនៅជប៉ុន​ និងកម្ពុជា​ ហេីយភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីស្របតាមច្បាប់ថ្មីនេះ​ ដេីម្បីធ្វេីយ៉ាងណាឱ្យការគ្រប់គ្រង​ និងការការពារផលប្រយោជន៍ពលករកម្ពុជា​ស្របតាមច្បាប់នៃប្រទេសទាំងពីរ។