ឯកឧត្តម យ៉ង់ សែម បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ


នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី នៅពន្ធនាគារខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពី ស្ថានភាពជាប់ឃុំរបស់ពិរុទ្ធជន និងទណ្ឌិត និងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ បានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន៥០០០០០រៀល សម្រាប់របបអាហារដល់អ្នកជាប់ឃុំក្នុងពន្ធនាគារផងដែរ។