ពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តរតនគិរីលើកទី ២ ឆ្នាំ ២០១៩


ពិព័រណ៍ពានិជ្ជកម្មផលិតផលខ្មែរ និងផលិតផលអន្តរជាតិលើកទីទី២ក្នុខេត្តរតនគិរី ត្រូវបានសម្ពោធបើកជាផ្លូវការនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្ត។
ពិព័រណ៍ពាណិជ្ជកម្មខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរស្ថាប័នជុំវិញខេត្ត និងបងប្អូនអាជីវករពានិជ្ជករយ៉ាងច្រើនកុះករ។

មានប្រសាសន៍សម្ពោធបើកពិព័រណ៍លើកទី២នេះ ឯកឧត្តម ថង សាវុនបានលើកឡើងថា ការតាំងពិព័រណ៌អាចជួយជំរុញវិស័យពាណិជ្ជកម្មរវាងខេត្តនិងខេត្ត រវាងប្រទេស និងប្រទេស ឲ្យមានភាពរស់រវើកនិងភាពស្និទ្ធស្នាល។ ឯកឧត្តម បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មបែបនេះគឺអាចធ្វើឲ្យសកម្មភាពពាណិជ្ជកម្ម ទៅលើវិស័យកសិកម្មកសិ-ឧស្សាហកម្ម កសិ-
ពាណិជ្ជកម្ម និងវិស័យទេសចរណ៍បង្កើតឲ្យមានឱកាសនៅហ្នឹងកន្លែង តាមរយៈនៃអ្នកទេសចរអ្នកប្រើប្រាស់ជំរុញឲ្យបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម និងប្រាស្រ័យផ្លាស់ប្ដូរគំនិតគ្នា សំដៅបង្ហាញលើផលិតផលរបស់ខេត្ត និងប្រទេសរបស់ខ្លួន ជាមួយគ្នានោះផងដែរ មន្ទីរពាណិជ្ជកម្ម បង្កើតឱកាស ដើម្បីផ្លាស់ប្ដូរពត៌មាន រវាងអ្នកផលិត អ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់។

ឯកឧត្តម ថង សាវុនបន្តថា ដើម្បីលើស្ទួយពាណិជ្ជកម្មរបស់ខេត្តអោយកាន់តែមានប្រសើរឡើង រដ្ឋបាលខេត្តរតនគិរី ដែលមានមន្ទីរពានិជ្ជកម្មជាសេនាធិការ បានរៀបចំអិយមាន
ការតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ និងផលិតផលអន្តរជាតិលើកទី២ឆ្នាំ២០១៩ នាឱកាសនេះឡើងក្នុងគោល
បំណងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងលើកម្ពស់ផលិតផលដែលមានសក្តានុពលរបស់ខេត្តព្រម
ទាំងបង្កើតឱកាសការងារការផ្លាស់ប្តូរបទពិសោធន៍ នៃបរិយាកាសអាជីកម្មភាពជាដៃគូរអភិវឌ្ឍន៍ផ្នែក វិស័យពាណិ
ជ្ជកម្ម កសិកម្ម និងវិនិយោគអោយមានការរីកចម្រើនឈាន
ឡើង ជាពិសេសក្រុមផលិតផល និងក្រុមធ្វើអាជីវកម្មបានបញ្ចេញនូវចំណេះដឹងនាឱកាសដ៏សំខាន់នេះ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ការអនុញ្ញាត និងគាំទ្រដល់ការរៀបចំ តាំងពិព័រណ៍ ពាណិជ្ជកម្មផលិតផលខ្មែរ និងផលិតផលអន្តរជាតិខេត្តរតនគិរីលើកទី២ ឆ្នាំ២០១៩នេះ
អោយដំណើរការយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ
ចំពោះបងប្អូន អាជីករ សេវាករ ក្នុងខេត្តនិងមន្ទីរពាណិជ្ជកម្ម
តាមបណ្តាខេត្តផ្សេងៗជួយគាំទ្រ និងសហការល្អ ជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រួមនឹងរដ្ឋបាលក្រុងបានលុងបានរៀបចំព្រឹត្តការណ៍ តាំងពិព័រណ៍ ពាណិជ្ជកម្មខេត្តរតនគិរីលើកទី២ ឆ្នាំ២០១៩នេះ៕

លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានគូសអោយដឹងថា តាំងពិព័រណ៌ពាណិជ្ជកម្មខេត្តរតនគិរីលើកទី ២ឆ្នាំ ២០១៩ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៥រហូតដល់ថ្ងៃទី ២៩ខែមីនាឆ្នាំ ២០១៩ដោយមានអាជីវករចូលរួមសរុបប្រមាណ ៩៥ស្តង់ ត្រូវបានដាក់តាំងបង្ហាញនូវផលិតផលជាច្រើនប្រភេទ ដែលប្រកបទៅដោយគុណភាព និងសុវត្ថិភាពដែលអាចឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារ តម្រូវការអ្នកប្រើប្រាស់ ទាំងក្នុងនិងក្រៅខេត្ត រួមមានសម្ភារ:
ប្រើប្រាស់ សម្ភារៈបម្រើឲ្យវិស័យកសិកម្ម ស្វាយកែវរមៀត ផ្លែប័រ ម្រេច ទឹកឃ្មុំធម្មជាតិ ស្ករត្នោតស្ករអំពៅ ជាដើម។ល។ ចំណីសត្វ គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងហូបចុក ភេសជ្ជៈទឹកបរិសុទ្ធ និងទំនិញផ្សេងៗជាច្រើនមុខទៀតផងដែរ៕