ភរិយាឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកថវិកា៣០០$ ផ្តល់ជូនស្ត្រីសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្ត


មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ យាន ឌីណា ភរិយាឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួនចំនួន៣០០$ ផ្តល់ជូនស្ត្រីឈ្មោះ ហែល រតនា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលកំពុងសម្រាលកូនដោយវះកាត់នៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ក្នុងការចុះសួរសុខទុក្ខនោះដែរ លោកជំទាវ យាន ឌីណា ភរិយាឯកឧត្តម អភិបាលខេត្ត បានណែនាំលើកទឹកចិត្តដល់អ្នកជម្ងឺ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេស ត្រូវពិសារថ្នាំតាមកំណត់របស់គ្រូពេទ្យឱ្យបានទៀងទាត់។ លោកជំទាវ បានជម្រុញដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ថែទាំអ្នកជម្ងឺទាំងអស់ ដើម្បីធ្វើយ៉ាងណា ការផ្តល់សេវាលើវិស័យសុខាភិបាលប្រកបដោយគុណភាព និងតម្លាភាព៕