សម្ដេចតេជោជំរុញឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសកម្សាន្តសប្បាយថ្ងៃទីបី ជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក


ថ្ងៃនេះជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។
សូមបងប្អូនជនរួមជាតិបន្តការសប្បាយរីករាយជាមួយការយកចិត្តដាក់លើសុវត្តិភាពគ្រប់
ផ្នែកទាំងជាបុគ្គលទាំងជាក្រុមទូកមកពីវត្តតាមភូមិឃុំ ពិសេសយកចិត្តទុកដាក់លើអានាម័យ។
តាមទម្លាប់ទូកដែលនៅជិតចេញដំណើរត្រឡប់ទៅមូលដ្ឋានវិញនៅល្ងាចនេះ ឯទូកនៅខេត្តឆ្ងាយចេញដំណើរនៅក្បែរភ្លឺឬព្រឹកស្អែក។ សូមបងប្អូនយកចិត្តទុកដាក់លើសុវត្តិភាពនៃការធ្វើដំណើរពិសេសកុំជិះលើកាណូតដែលសណ្តោងទូកធ្ងន់លើសចំណុះដែលនាំដល់គ្រោះថ្នាក់ជាយថាហេតុ។
កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមដើម្បីធានាសុវត្តិភាពសម្រាប់ប្រជាជនទូទៅ៕