រដ្ឋសភា បើកសម័យប្រជុំលើកទី២ នីតិកាលទី០៦ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នវ រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី០៦ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

របៀបវារៈទាំង៤នោះរួមមាន៖

១៖ អានព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា
ក្សត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ។

២៖ ស្តាប់របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី ២ នីតិកាលទី ៦ ។

៣៖ ការបោះឆ្នោតជ្រើសតាំងលោកស្រី លី ខូចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ឆ្នាំ ២០១៩-២០២៨។

៤៖ ការបោះឆ្នោតជ្រើសតាំង៖ ក. លោក ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា, ខ. លោក ច័ន្ទ សុផល ជាសមាជិកគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ៕