ឯកឧត្តម សាយ សំអាល់ បានចុះហត្ថលេខាយល់ព្រមដើម្បីឱ្យកម្ពុជាក្លាយជាសមាជិកនៃសម្ព័ន្ធភាពថាមពលពន្លឺព្រះអាទិត្យអន្តរជាតិ (International Solar Alliance)


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ារ៉ាកេស, ប្រទេសម៉ារុក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចុះហត្ថលេខាយល់ព្រមដើម្បីឱ្យកម្ពុជាក្លាយជាសមាជិកនៃសម្ព័ន្ធភាពថាមពលពន្លឺព្រះអាទិត្យអន្តរជាតិ (International Solar Alliance) ក្នុងឱកាសដែលឯកឧត្តមបានកំពុងដឹកនាំប្រតិភូកម្ពុជាចូលរួមសន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) លើកទី២២(CoP22)។
គំនិតផ្តួចផ្តើមនៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅក្នុងសន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២១(CoP21)នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីចុងឆ្នាំ២០១៥ ក្នុងគោលបំណងឱ្យប្រទេសទាំងអស់ធ្វើការរួមគ្នាឆ្ពោះទៅកាន់ការអភិវឌ្ឍ ការស្រាវជ្រាវ និងកាច្នៃប្រឌិតបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសមស្រប។
15085581_1339948662713916_4798408386281373621_n
15056337_1339948669380582_499438363889112667_n