ឯកឧត្តម សុខ លូ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត


នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត និងបន្តប្រជុំត្រួតពិនិត្យចុងក្រោយ របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក។