លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានទទួលជួបជាមួយ ឯកឧត្តម វុ ចៀនថាំង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវៀតណាម ដឹកនាំ ដោយ ឯកឧត្តម វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកសកម្មភាពសាសនា នាព្រឹកថ្ងៃ អង្គារ ១៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ មីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង