ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ សុភ័ក្ត្រា បានចុះសាងសង់ផ្ទះ១ខ្នងទំហំ ៦x៨ម៉ែត្រ ជូនសមាជិកសមាគមអតីតយុទ្ធជន


ព្រះវិហារ៖ នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩​នេះ នៅវេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ សុភ័ក្ត្រា​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន សអក ខេត្តព្រះវិហារ អមដំណើរដោយ ក្រុមការងារតំបន់សឹក​ ,​ អនុប្រធាន សអក ស្រុក , ប្រធាន សាខា , អាជ្ញាធរដែនដី បានចុះសាងសង់ផ្ទះ១ខ្នងទំហំ ៦x៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ចំណាយថវិកាអស់ចំនួន ៩,៨០០,០០០៛ ដែលថវិកាផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនសមាជិកសមាគមអតីតយុទ្ធជនឈ្មោះ​ អេង គឹមអៀង ភេទស្រី អាយុ ៤៩ឆ្នាំ ជាគ្រួសារពលី មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក​ ឃុំស្រយង់​ ស្រុកគូលែន ខេត្តព្រះវិហារ៕