ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបចេ្ចកទេស បានចុះពិនិត្យការងារ សាងសង់ទ្វារទឹកទួលសំណាង


នៅថៃ្ងអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២ ខែមេសា ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបចេ្ចកទេស បានចុះពិនិត្យការងារ សាងសង់ទ្វារទឹកទួលសំណាង ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលហូរច្រោះបាក់ដីដោយសារ ជំនន់ទឹកភ្លៀង។ ទំហំការងាររួមមាន៖
– សាងសង់កំរាលបាតសំណង់ប្រវែង ៣១ម៉ែត្រ
– ជញ្ជាំងប្រវែង ៤០ម៉ែត្រ
– ចាក់ដីបំពេញ សង្ខាងទ្វារទឹកដែលហូរច្រោះបាក់ ប្រវែង ៦០ម៉ែត្រ
– កំពស់ ៨,៥ម៉ែត្រ
– ទទឹង ១០ម៉ែត្រ
គិតមកដល់ពេលនេះ ការងារសាងសង់បានសម្រេច ៦៥% នៃការងារ។