សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅសាលចតុមុខ


នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។
នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួល បានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ និងម៉្យាងវិញទៀត ការជួបជុំថ្ងៃនេះគឺដើម្បីអោយមានឱកាសផ្លាស់ប្តូរមតិយោបល់ និងបានចែករំលែកនូវចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអារិនីអោយកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការ បម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស៕

15025645_1101793199933488_3732007135607562890_o

14991392_1101792643266877_7818027329521658903_o

15123387_1101792743266867_5636958687585330246_o

15129453_1101792653266876_1241853834182135786_o

15095458_1154338957947933_8813387751954795975_n