ឯកឧត្តម សុខ ឥសាន៖ លោក សម រង្ស៊ី កំពុងភ្លេចខ្លួន ថាលោកលែងមានសិទ្ធិដើម្បីចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតបន្ដទៀតទៅហើយព្រោះខ្លួនជាអ្នកទោស


ឯកឧត្តម សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោក សម រង្ស៊ី បានភ្លេចរឿងមួយថាខ្លួនលោកលែងមានសិទ្ធិដើម្បីចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតបន្ដទៀតទៅហើយព្រោះខ្លួនជាអ្នកទោស។
ឯកឧត្តម សុខ ឥសាន្ដ៖ ឆ្លើយតបនឹងសាររបស់លោក គឺវាគ្រាន់តែជាការកម្លាចិត្ដអ្នកគាំទ្រគាត់ប៉ុណ្ណោះទេបើទោះបីគាត់នៅក្នុងឈ្មោះជាប្រធានគណបក្សក៏ពិតមែនតែគាត់អស់សិទ្ធិជាពលរដ្ឋហើយ អញ្ចឹងទោះបីជាគណបក្សគាត់ឈ្នះទៅថ្ងៃក្រោយក៏វាមិនអាចទៅធ្វើអីកើតជាមួយ សម រង្ស៊ី ដែរ»។
ឯកឧត្តម បានបន្តសង្កត់ធ្ងន់ថា អ្នកដែលប្រព្រឹត្ដល្មើសច្បាប់គឺត្រូវតែទទួលទោសលោកថា ការដែរលោក សម រង្ស៊ី លើកយករឿងលោក គង់ រ៉ៃយ៉ា មកនិយាយនេះគឺជារឿងដែលមិនត្រឹមត្រូវនោះទេ។