ខេត្តស្វាយរៀង ៖ លោកជំទាវឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍខេត្តស្វាយរៀង និងមន្ត្រីរាជការជានារីជុំវិញខេត្ត នៅ ស្ថិតនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
នាឱកាសនោះផងដែរលោកជំទាវក៏បានពាំនាំផ្តាំផ្ញើរនូវការសួរទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អ្នកដែលបានចូលរួមនាថ្ងៃនេះ និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។ លោកជំទាវក៏បន្តទៀតថា ៖ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សាសុខសន្តិភាព, ត្រូវចូលរួមការបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានច្រើន ធ្វើឲ្យបានឆ្ងាយ និង ធ្វើឲ្យ បានទូលាយជាងមុន, ត្រូវធ្វើឲ្យបានល្អនូវការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ, ក្នុងនាមជាមន្ត្រីរាជការត្រូវចូលរួម ក្នុងការ បម្រើប្រជាពលរដ្ឋឲ្យបានល្អ គឺមន្ត្រីរបស់យើងត្រូវតែសកម្មក្នុងការងារ និងលុបបំបាត់ ភាពអសកម្មនានា, ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា និងត្រូវមានសាមគ្គីផ្ទៃក្នុង និងកិច្ចសហការរវាងនារី ជាមួយនឹងរដ្ឋបាលខេត្ត និងបណ្តាមន្ទីរនានាជុំវិញខេត្ត។
លោកជំទាវឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព
